Wednesday, August 22, 2012

ពេលព្រលឹម


ពេលព្រឹក ព្រឹកពេល ពេលព្រលឹម
ក្រោកទ្រឹង ទ្រឹងក្រោក ក្រោកគេងហើយ
ផុសមួយ មួយផុស ផុសអោយស្បើយ
ទុកឆ្លើយ ឆ្លើយទុក ទុកសួស្ដី។

មិនស្ពឹក ស្ពឹកមិន មិនគេងយូរ
គិតគូរ គូរគិត គិតគ្រប់អ្វី
ដាំបាយ បាយដាំ ដាំលកលៃ
ហៅស្រី ស្រីហៅ ហៅទៅស្រែ។

បានម្ហូប ម្ហូបបាន បានប្រហុក
ដែលដុត ដុតដែល ដែលអស់គេ
ថាឆ្ងាញ់ ឆ្ញាញ់ថា ថាចង់តែ
សុំក្បែរ ក្បែរសុំ សុំហូបជុំ។

បរទៅ ទៅបរ បររទេះ
ព្រឹកនេះ នេះព្រឹក ព្រឹកពេញផ្ដុំ
ញាតិមិត្ត មិត្តញាតិ ញាតិភូមិខ្ញុំ
ប្រឹងខំ ខំប្រឹង ប្រឹងរូតរះ (អោយទាន់ពេលព្រលឹម ភ្ជួរស្រែ)។

និពន្ធដោយ​​​ អូន​ លាងហេង



កំណាព្យ: ស្នេហ៍ច័ន្ទ



ច័ន្ទអើយ អើយច័ន្ទ ច័ន្ទរះឆ្ងាយ
ឆោមឆាយ​​ ឆាយឆោម​ ឆោមនឹកគិត
ដល់បង បងដល់ ដល់ព្រោះនឹក
លា្ងចព្រឹក ព្រឹកល្ងាច ល្ងាចយប់ថ្ងៃ។

បងអើយ អើយបង បងចាំទេ
មាសមេ មេមាស មាសនួនស្រី
កើយទ្រូង ទ្រូងកើយ កើយទ្រូងថ្លៃ
ហេតុអ្វី អ្វីហេតុ ហេតុអោយឃ្លាត។

ច័ន្ទឆ្ងាយ ឆ្ងាច័ន្ទ ច័ន្ទឯកា
ភ្លឺថ្លា ថ្លាភ្លឺ ភ្លឺឥតញាតិ
គ្មានមួយ មួយគ្មាន គ្មានហាក់ឆ្លៀត
បាត់ទៀត ទៀតបាត់ បាត់តារា។

និពន្ធដោយ អូន​ លាងហេង





Tuesday, August 21, 2012

កំណាព្យ: កាព្យខ្មែរ (ក្បាច់បង Samoon Poor)

កូនខ្មែរយើង តាក់តែង យើងខ្មែរកូន
ខ្មែរតាដូន តាក់តែង ដូនតាខ្មែរ
ស្រែ ឬក្រុង តាក់តែង ក្រុង ឬស្រែ
យើងជាតិថែរ តាក់តែង ថែរជាតិយើង។

កាព្យល្បាញល្បី កំណាព្យ ល្បីល្បាញកាព្យ
ឡើងឆាប់ឆាប កំណាព្យ ឆាបឆាប់ឡើង
ថ្កើងនឹងតែង កំណាព្យ តែងនឹងថ្កើង
ណាស់កុំអើង កំណាព្យ អើងកុំណាស់។

ខ្មែរពូជមួយ ថែរកេរ មួយពូជខ្មែរ
ច្បាស់ត្រូវតែ ថែរកេរ តែត្រូវច្បាស់
ក្រាស់រួបរួម ថែរកេរ រួបរួមក្រាស់
កាព្យល្អល្អះ ថែរកេរ ល្អះល្អកាព្យ។

និពន្ធដោយ អូន លាងហេង
ថ្ងៃទី ៧ សីហា ២០១២
ម៉ោង ១៥:១៥នាទី

កំណាព្យ: ជួបមិត្ដកវី (បទ «សឹង្ហតោលេងកន្ទុយ»)



ជួបមិត្តថ្មីក្នុងក្រុមចិត្ត រឹតរូតរះ
មកប្រទះអ្នកកំណាព្យ សាបស្រោចស្រព
ពេលបានឃើញថ្នាលបវរ ទ្រទ្រង់ទ្រព្យ
ប្រពៃគាប់សែនមហារ ចារចិត្តចង់។

សំបូរកវីប្រុសស្រី ថ្លៃថ្នាក់ថ្នម
ប្រលោមបមចងស្នាដៃ អ្វីអស់អង្គ

យើងពូជខ្មែរល្បីកំណាព្យ ត្រាបត្រូវត្រង់
ជាតិគង់វង្សខាងវប្បធម៌ សស្ញប់ស្ញែង។

និពន្ធដោយ អូន លាងហេង
ថ្ងៃទី ៨ សីហា ២០១២
ម៉ោង ១៣:២៥នាទី រសៀល




កំណាព្យ: អាសូរទំពាំងស្នងឬស្សី (បទ សត្វកាងស្លាប)



ក្មេងតូច តូចក្មេង ក្មេងតូចល្អិត
រឿងពិត ពិតរឿង រៀងជាក់ស្ដែង
ហេតុអ្វី អ្វីហេតុ ហេតុមិនលែង
អោយក្មេង ក្មេងអោយ អោយបានរៀន។

កូនខ្មែរ ខ្មែរកូន កូនទំពាំង
ក្មេងខ្មាំង ខ្មាំងក្មេង ក្មេងស្វែងស្ពាន
គួរណាស់ ណាស់គួរ គួរមានយាន
រៀនអាន អានរៀន រៀនចំណេះ។

តូចណាស់ ណាស់តូច តូចធ្វើការ
មីងមា មាមីង មីងគិតចុះ
បងប្អូន ប្អូនបង បងស្រណោះ
ឥតផ្ចោះ ផ្ចោះតឥ តឥសាកសម។

ចង់ណាស់ ណាស់ចង់ ចង់សិក្សា
អ្នកណា ណាអ្នក អ្នកជួយខ្ញុំ
គ្រប់គ្រា គ្រាគ្រប់ គ្រប់ទុក្ខធំ
ត្រឹមជុំ ជុំត្រឹម ត្រឹមល្ងង់ខ្លៅ។

សូមជួយ ជួយសូម សូមជួយផង
ខ្ញុំផ្សង ផ្សងខ្ញុំ ខ្ញុំផ្សាក្ដៅ
អត់ព្រោះ ព្រោះអត់ អត់គោលដៅ
យូរទៅ ទៅយូរ យូរខ្ញុំគេ។

ប្អូនគេ គេប្អូន ប្អូនគេខ្ញុំ
ចង់យំ យំចង់ ចង់រិះរេ
រកផ្លូវ ផ្លូវរក រកជួយខ្មែរ
ព្រោះតែ តែព្រោះ ព្រោះជាតិមួយ។

ជួយគិត គិតជួយ ជួយពិចារណា
ស្ដីហា ហាស្ដី ស្ដីពីព្រួយ
យើងខ្មែរ ខ្មែរយើង យើងប្រឹងស្ទួយ
អោយត្រួយ ត្រួយអោយ អោយលាស់ខ្ចី។

និពន្ធដោយ អូន លាងហេង
ថ្ងៃទី ៩ សីហា ២០១២
ម៉ោង ១៤:២៥នាទី រសៀល