សែនខ្លោចចិត្ត
ចិត្តក្ដុកក្ដួល ឆួលសែនខ្លោច
កូនក្មេងណាស់
ណាស់អាណោច ខ្មោចកូនក្មេង
លលេងពិត
ពិតវាសនា ចារលលេង
កើតមកកម្ម
កម្មវង្វេង ឆ្វេងកើតមក។
អប្រិយហួស
ហួសនឹងគិត ចិត្តអប្រិយ
បង្កើតហើយ
ហើយហេតុអ្វី ស្រីបង្កើត
ឆាយឆើតឆោម ឆោមសែនល្អ
សឆាយឆើត
បោះបង់ចោល
ចោលទៅកើត ទើតបោះបង់។
អ្នកម្ដាយខ្មៅ
ខ្មៅងងឹត ចិត្តអ្នកម្ដាយ
ខ្លៅល្ងង់ណាស់
ណាស់មិនស្ដាយ កាយខ្លៅល្ងង់
រហង់សែន
សែនល្អគន់ ពន់រហង់
ផុតហួសហើយ
ហើយហួសស្រង់ ត្រង់ផុតហួស។
ចិត្តម្ដាយសាង
សាងពីអ្វី អីចិត្តម្ដាយ
សែនងោះនោះ
នោះសែនឆ្ងាយ កាយសែនងោះ
ដូចជ្រោះជ្រៅ
ជ្រៅបាបកម្ម ចាំដូចជ្រោះ
កម្មគ្រោះនឹង
នឹងមកសង ចងកម្មគ្រោះ។
រកគ្មានទេ
ទេម្ដាយនេះ រិះរកគ្មាន
សែនហួសចិត្ត
ចិត្តតិរច្ឆាន ដានសែនហួស
ពពោះយូរ
យូរទើបឆ្លង ប៉ងពពោះ
ឈឺជួសមែន
មែនពេលយល់ ឆ្អល់ឈឺជួស។
ភ្នំពេញ
ថ្ងៃទី ២១ សីហា ២០១២
ម៉ោង
១៩:១៥នាទី ដល់ ១៩:56នាទី

No comments:
Post a Comment