§ ១០
ថ្ងៃជាពេលនៃការចាប់ផ្ដើម យើងយល់ចិត្តថ្លើមបងនិងអូន
តាំងពីដំបូងសែនរលូន រៀមនិងនឹមនួនដែលធ្លាប់មាន។

ថ្ងៃនៃការស្រលាញ់
មកហើយទៅវិញដូចបានព្រៀង
បងសូមសន្យាស្នេហ៍តែនាង ស្មោះអូនឥតល្អៀងតែម្នាក់គត់។

ថ្ងៃនៃការប្រាប់រឿងចាស់ ស្នេហ៍ដែលធ្លាប់ខ្វះអ្នកហ្មងម៉ត់
រស់នៅទ្រាំស៊ូទាំងកំសត់ តែខំអត់ធ្មត់លុះសព្វថ្ងៃ។

§ ១០ ថ្ងៃដែលជួបមនុស្សគួរស្នេហ៍
នឹងរក្សាថែអោយប្រពៃ
ដើម្បីអូនម្នាក់ស៊ូលុះក្ស័យ គឺស្រស់ចរណៃជាជិវិតបង៕

No comments:
Post a Comment