Tuesday, August 21, 2012

ជីវិត និងការងារលើសមុទ្រ


១. ខ្ញុំសូមគោរពអស់ញាតិមិត្ត            ដែលនៅឆ្ងាយជិតសូមសន្តាប់
     ខ្ញុំមានរឿងខ្លះចង់រ៉ាយរាប់            ដើម្បីប្រែប្រាប់អោយបានដឹង។

២. ខ្ញុំបានទៅធ្វើការនៅថៃ
                គេងគិតស្រមៃហើយសញ្ជឹង
     ខ្ញុំស្វែងរកហើយរំពឹង                  ក្នុងចិត្តសង្ឃឹមការងារល្អ។

. ខ្ញុំក៏បានស្គាល់មនុស្សម្នាក់             រួសរាយរាក់ទាក់ហើយបរវរ
     ខ្ញុំកម្រជួបមិត្តស្មោះសរ               ជួយគ្នាត្រដរគ្រាជួបទុក្ខ។

៤. ខ្ញុំសែនពិបាកនៅស្រុកគេ             ធ្វើគ្មានទំនេរទោះថ្ងៃយប់
     ខ្ញុំប្រឹងរកប្រាក់ជួយលោកពុក        ​​ អោយបានស្រណុកស្រួលជាងមុន។

៥. ខ្ញុំធ្វើការងារលើសមុទ្រ                រស់នៅរន្ធត់សែនទារុណ
     ខ្ញុំខំធ្វើការទោះស្រាលធ្ងន់            អារម្មណ៍អត់ធន់ហើយអំណត់។

៦. ខ្ញុំតែងតែប្រាប់ខ្លួនឯងថា              ពុំមានអ្នកណាដែលមិនអត់
     ខ្ញុំឃើញច្រើនណាស់អ្នកក្រខ្សត់     ត្រូវរងប្រាស់ព្រាត់ពីញាតិផៅ។

៧. ខ្ញុំមិនសូវយល់ពីការងារ             មនុស្សគ្រប់គ្នាតែងតែហៅ
     ខ្ញុំខុសរឿងអ្វីគេប្រដៅ               ពីខុសមកត្រូវប្ដូរអោយអស់។

៨. ខ្ញុំប្រឹងធ្វើការស៊ូភ្លៀងខ្យល់          ខ្លួនរងារដល់ចង់រឹងពោះ
     ខ្ញុំគេដទៃប្រឹងក៏ព្រោះ               សងគុណចំពោះអ្នកមានគុណ។

                                     
ភ្នំពេញ  ថ្ងៃទី ១២ មេសា ២០១១
                                        និពន្ធដោយ អូន លាងហេង

No comments:

Post a Comment