Tuesday, August 21, 2012

ក្ដីសង្ឃឹមឆ្នាំ ២០១៤

 

·         យើងស្រលាញ់គ្នាក្នុងវ័យសិក្សា               ចង់ណាស់ពុំងាររឿងថ្ងៃមុខ
អនាគតជួបគ្នាមានក្ដីសុខ                     ពេលខ្លះសំកុកគិតគ្មានល្ហែរ។

·          ឥឡូវស្រលាញ់ណាស់ពិសី                    ក្នុងលោកគ្មានអ្វីស្មើមាសស្នេហ៍
រាល់ថ្ងៃគិតខ្លាចបាត់មាសមេ                   ចោលបងចោលស្នេហ៍ថ្ងៃណាមួយ។

·         គ្រប់យ៉ាងត្រឹមគិតតែម្នាក់ឯង                  ព្រួយខ្វល់ចំបែងគ្មានអ្នកជួយ
ចង់ដឹងរឿងខ្លះបំបាត់ព្រួយ                   អាចជាជំនួយបំបាត់ទុក្ខ។

·          សព្វថ្ងៃបងក៏មានគំរោង                        ដែលរៀមបានគ្រោងមកជាយូរ
ជាមួយរូបអូនស្រស់ចន្ធូរ                      នឹងជួបជាគូរនៅថ្ងៃមួយ។

·          ថ្ងៃនោះបងកំណត់រួចហើយ                   ពេលត្រាណត្រើយចប់ជំនាញ
អូនហើយ និងបងការងារមាន                អាចជួយខ្លួនបានមិនវក់វី។

·         ព្រមទាំងសន្សំលុយកាក់ទុក                    ដើម្បីថ្ងៃមុខយើងទាំងពីរ
សុខណាស់ថ្ងៃនោះស្រស់ជីវី                  មានអ្វីញ៉ាំញីយើងទៀតឡើយ។

·         នោះគឺជាឆ្នាំ ២០១៤                             នឹងនាំបងប្អូនចូលស្ដីអោយហើយ
ព្រោះបងខ្លាចណាស់បាត់ត្រាណត្រើយ        នោះចិត្តអង្គើយគ្មានសង្ឃឹម។

·         បងចង់អោយអូនខំថែវា                           ក្ដីស្នេហ៍ពុំងារទាំងញញឹម
ទាំងនេះធ្វើអោយបងខំប្រឹង                     សញ្ជឹកសញ្ជឹងថាសម្រេច


                                          និពន្ធដោយ អូន លាងហេង
                                             Date 22, 04, 2011

No comments:

Post a Comment