Tuesday, August 21, 2012

កំណាព្យ សុំទោស (បទកាកគតិ)



១. ឲ្យបងសុំទោស        អ្វីដែលបានខុស         ព្រោះចិត្តស្រលាញ់
   មិនអាចថ្លែងបាន       ដូចជាព្រួញបាញ់        ធ្វើឲ្យបងចាញ់
                           
  អន្លង់ស្នេហ៍អូន។

២.សូមអូនអភ័យ         នូវរឿងអ្វីៗ               ធ្វើចំពោះ
ស្ងួន
 បងស្មានដឹងថា          រូបស្រស់នឹមនួន          នាងច្បាស់ខឹងខ្លួន    
                           ដែលបានស្គាល់បង។ 
៣.អំណាចនៃចិត្ត        ស្រលាញ់នែបនិត្យ         ហើយចង់ថ្នាក់ថ្នម
 ​ គំនិតប៉ុន្មាន            បានត្រឹមតែប៉ង             ឥឡូវខុសម្ដង
                           សូមអូនប្រណី។
 ៤.រាល់ថ្ងៃបងដឹង       រូបស្រស់ព្រលឹង           មានគេបេតី
  រូបបងសែនខ្វល់       នៅក្នុងហឬទ័យ          មិនចង់បាត់ថ្លៃ
                           ថ្ងៃណាមួយឡើយ។ 
៥.ពាក្យដែលសុំទោស    ចេញពីចិត្តស្មោះ        សូមស្រស់ត្រាណត្រើយ
   បងខុសប៉ុនហ្នឹង        កុំខឹងពៅអើយ         ជ្រុលជាខុសហើយ
                             មេត្តាបងផង៕
                                                                 និពន្ធដោយ អូន លាងហេង
                                                                 Date 25, 02, 2011

No comments:

Post a Comment