Tuesday, August 21, 2012

កំណាព្យ: ស្នេហ៍កម្ម...បទ <ជាប់ទង>


ឱស្នេហា ចារប្រវត្តិ ព្រាត់សុខុម
ស្នេហ៍នៃខ្ញុំ ផ្ដុំតែទុក្ខ សុខមិនមាន
ខំតែគិត ចិត្ដបានសុខ គ្រប់អង្គប្រាណ
មិននឹកស្មាន គ្មានពេលល្ហែរ ស្នេហ៍ជួបទុក្ខ។

តើខ្ញុំត្រូវ ទៅផ្លូវណា ចាសុំសួរ
ជាសំណួរ គួរគាប់ប្រាប់ ឆាប់ឃើញសុខ
ព្រោះពេលនេះ រិះមិនយល់ ឆ្ងល់សំកុក
ព្រួយស្មាញស្មុក ចុកបេះដូង ទ្រូងប្រម៉ាត់។
 
គេមិនយល់ ខ្វល់ពីខ្ញុំ ពុំយល់ចិត្ត
មួយជិវិត ខិតខំប្រឹង សឹងឈឺថ្កាត់
ទ្រាំធន់ស៊ូ គូរកម្មហើយ ឡើយបែរបាត់
ខំចែងចាត់ កាត់រងកម្ម ចាំស្នេហ៍ស្នង។
 
គ្រប់វេលា គ្រាកំសត់ អត់អីជិះ
ខំរករិះ ជិះកង់ចាស់ ណាស់នួនល្អង
ពីរកាយា ថ្លាដូចទឹក នឹកចាំចង
ត្រឹមួហ្មង ក្រងគ្រោះស្នេហ៍ ហែរហូរមក។

   និពន្ធដោយ អូន លាងហេង
   ថ្ងៃទី ១៦​ សីហា ២០១២
    ម៉ោង ៩:១១នាទី ព្រឹក



No comments:

Post a Comment