ខំប្រឹងតាក់តែង
ប្រែងប្រឹងខំ
ចរចាជួបជុំ
ផ្ដុំគំនិត
ស្និទ្ធស្នេហ៍កាព្យក្បួន
ជួនស្នេហ៍ស្និទ្ធ
យើងខ្មែរគួចគិត
ចិត្តខ្មែរយើង។
កាព្យខ្មែរពិរោះ
ឈ្មោះខ្មែរកាព្យ
ថ្កើងថ្កានឆួលឆាប
កាព្យថ្កានថ្កើង
ឡើងលូតលឿនណាស់
ច្បាស់លូតឡើង
តែងជួយតំកើង
ថ្កើងជួយតែង។
រីករាយសប្បាយ
កាយរីករាយ
ល្បែងកាព្យមើលងាយ
រាយកាព្យល្បែង
ណែនពេញអ្នកល្បី
ក្រៃពេញណែន
សែនសមប្រុសស្រី
ថ្ងៃសមសែន។
កាព្យជួបស្អំទុក្ខ
សុខជួបកាព្យ
មែនមកចូលក្រាប
ស្ងាបមកមែន
លែងលារកសុខ
ទុក្ខលាលែង
រួមសើចគេឯង
ក្រែងសើចរួម។
និពន្ធដោយ អូន
លាងហេង
ថ្ងៃទី ១៥ សីហា ២០១២
ម៉ោង ២១:២៨នាទី យប់
ថ្ងៃទី ១៥ សីហា ២០១២
ម៉ោង ២១:២៨នាទី យប់
No comments:
Post a Comment