1.ជីវិតរស់នៅសែនចត់ជូរ រស់នៅតស៊ូជាមួយគេ
រៀនផងធ្វើផងគ្មានទំនេរ ពេលខ្លះត្រូវជេរស្ដីបន្ទោស។
2.នៅជាមួយគេមិនដូចម្ដាយ មិនស្គាល់សប្បាយដូចជួបគ្រោះ
តែខំប្រឹងរៀនយ៉ាងមុតមោះ ដើម្បីឆ្លងហួសភាពក្រីក្រ។
តែខំប្រឹងរៀនយ៉ាងមុតមោះ ដើម្បីឆ្លងហួសភាពក្រីក្រ។
3.នៅជាមួយម្ដាយគាត់យល់ចិត្ត មិនខ្វល់មិនគិតមិនតបតឲឲ
ទោះកូនខុសត្រូវខ្មៅរឺស គាត់តែងតែប្រដៅឡើងវិញ។
ទោះកូនខុសត្រូវខ្មៅរឺស គាត់តែងតែប្រដៅឡើងវិញ។
4.ឥឡូវរូបខ្ញុំបានស្គាល់ហើយ រស់នៅឆ្ងាយត្រើយចិត្តទោម្នេញ
ទោះបីយ៉ាងណាខាំមាត់ធ្មេញ ត្រឹមតែទន្ទេញថាអត់ធ្មត់។
ទោះបីយ៉ាងណាខាំមាត់ធ្មេញ ត្រឹមតែទន្ទេញថាអត់ធ្មត់។
5.ពេលខ្លះការរៀនក៏រវល់ គ្រូដាក់ចម្ងល់អោយធ្វើកត់
អស់ការងារនោះមានកំណត់ បើមិនម៉តចត់ត្រូវបានសូន្យ។
អស់ការងារនោះមានកំណត់ បើមិនម៉តចត់ត្រូវបានសូន្យ។
6.ប៉ុន្ដែដល់ផ្ទះគ្មានទំនេរ ការងារហូរហែរមកផ្ទួនៗ
មិនបានចាប់មើលតម្រាក្បួន ញើសហូរពេញខ្លួនសែនហត់នឿយ។
មិនបានចាប់មើលតម្រាក្បួន ញើសហូរពេញខ្លួនសែនហត់នឿយ។
7.ខ្លួនប្រុសធ្វើអស់ការងារស្រី ខោអាវចានក្ដីតែងបោកលាង
ដាំបាយធ្វើម្ហូបយ៉ាងទាត់ទៀង ខ្លួនវិញផ្អងផ្អៀងខិតខំធ្វើ។
ដាំបាយធ្វើម្ហូបយ៉ាងទាត់ទៀង ខ្លួនវិញផ្អងផ្អៀងខិតខំធ្វើ។
8.សង្ឃឹមថ្ងៃមុខជួបសុខខ្លះ អនាគតល្អល្អះបើស្មានមើល
សព្វថ្ងៃ ខ្ញុំដូចបាវបម្រើ តែវាប្រសើរព្រោះបានរៀន។
សព្វថ្ងៃ ខ្ញុំដូចបាវបម្រើ តែវាប្រសើរព្រោះបានរៀន។
9.ខ្ញុំសូមប្រែប្រាប់បងប្អូនស្រីប្រុស រឿងខ្ញុំទាំងអស់សុទ្ធតែពិត
គ្មានសោះឡើយដែលប្រឌិត នេះជាជីវិតពិតនៃខ្ញុំ៕
គ្មានសោះឡើយដែលប្រឌិត នេះជាជីវិតពិតនៃខ្ញុំ៕
និពន្ធដោយ លាងហេង
Date 26, 04, 2011
No comments:
Post a Comment