១.
ឪពុកម្ដាយខ្ញុំចាស់ៗហើយ
មិនដែលបានស្បើយសុខនឹងគេ
ដូចមានកម្មពៀរពីបុព្វេរ ខិតខំរិះរេ ទោះឈឺជា។

២.
សព្វថ្ងៃអាយុ ៧០
ប្លាយ
ស្គាល់តែនឿយណាយពុំមានគ្រា
ជីវិតដែលរស់សុខរមនា ដែលក្នុងគ្រួសារឥតសៅហ្មង។

៣.
ក្នុងនាមជាកូនសែនកង្វល់ នឹកគិតនឹកខ្វល់ដល់ម្ដងៗ
ដល់លោកទាំងទ្វេរដែលឃុំគ្រង ដឹងយកអ្វីសងគុណលោកឡើយ។

៤.
បើដឹងថាកូនណាខ្វះខាត
លោកតែងសង្វាតមិនព្រងើយ
ដើម្បីអោយកូនស្រស់ត្រាណត្រើយ រួចផុតទុក្ខស្បើយពីបញ្ហា។

៥.
ទោះបើគាត់អត់ខ្សត់ត្រដរ
បេះពីមាត់កមិនវាចា
នេះហើយគុណលោកដ៏ថ្លៃថ្លា មិនដឹងថ្ងៃណាទើបសងអស់។

៦.
ឥឡូវមានតែខិតខំរៀន
ព្រោះវាជាស្ពានឆ្លងទៅឆ្ពោះ
ជីវិតបវរផុតអស់គ្រោះ អ្វីធ្លាប់គិតនោះនឹងបានយល់។

៧.
ជាតិនេះកើតមកក្រយ៉ាងណា
ចិត្ដចង់ក្លាយជាគុណពួកគាត់
គ្រប់ជាតិណាៗ សូមកុំព្រាត់ សូមអោយប្រាកដដូចប្រាថ្នា។

៨. ឱ
!លោកឪពុកអ្នកម្ដាយអើយ កូនចប់ឆ្នាំក្រោយនឹងមានការ
ងារធ្វើដ៏ល្អជួយគ្រួសារ លោកទាំងទ្វេរហាពិតបានសុខ។

តែងដោយ
អូន លាងហេង
Date 30, 11, 2011
No comments:
Post a Comment