I. ជីវិតរស់នៅសែនរងារ ចិត្តចង់មានគ្នាថ្នមកាយា
ប៉ុន្ដែនិស្ស័យ និងវាសនា មិនផ្ដល់អ្នកណាម្នាក់មកសោះ។

II. ដឹងទេថាមនុស្សដែលគ្មានគូរ បេះដូងថ្ងួចថ្ងូរនឹកស្រណោះ
គេឯងជុំវិញមានគូរអស់ ខ្ញុំក៏អ្នកស្មោះហេតុអ្វីគ្មាន។

III. តើធ្វើដូចម្ដេចទើបជួបស្នេហ៍ ខំរកណាស់ដែរតែមិនបាន
ឬមកពីខ្ញុំមិនក្លាហាន មាត់ដល់ដែហ៊ានដូចគេស្ដី។

IV. មនុស្សរស់នៅក្នុងលោកា តែងមានស្នេហាទោះប្រុសស្រី
សម្រាប់រូបខ្ញុំយូរដល់សព្វថ្ងៃ នៅតែគ្មានអ្វីទទេដដែល៕

No comments:
Post a Comment