Tuesday, August 21, 2012

កំណាព្យ គួរជៀសឆ្ងាយ




អ្នកផឹកស្រា ស្រានាំទុក្ខ មុខអ្នកផឹក
ផឹកពេកស្ពឹក ស្ពឹកអារម្មណ៍ ហំផឹកពេក
ប្រឹងក្រេបម្លេះ ម្លេះអ្វីល្អ ក៏ប្រឹងក្រេប
ផឹកហើយដេក ដេកមិនយល់ ខ្វល់ខ្វាយអ្វី។

ពេលផឹកនាំ នាំគ្រោះភ័យ ក្ស័យពេលផឹក
ហ៊ានស្ដីភ្លឹក ភ្លឹកលេងដឹង ប្រឹងហ៊ានស្ដី
ដឹងអីបើ បើស្រវឹង ថ្មឹងដឹងអី
រួមសេចក្ដី ក្ដីគួរយល់ ទល់បញ្ហា។

ប្រម៉ាត់ថ្លើម សើមដោយស្រា ណាប្រម៉ាត់
ចរចាចាត់ ចាត់តាមដឹង សឹងចរចារ
លោកាសូន្យ សូន្យទៅបាត់ ស្ងាត់លោកា
អ្នកចង់ស្រា ស្រាឆាប់យូរ ស៊ូគត់ស្លាប់។

មើលតាមរូប រូបខាងក្រោម សូមមើលតាម
រឿងត្រាប់ហាម ហាមសូមកុំ សុំរឿងត្រាប់
គិតឆាប់ថា ថាមិនទៅ ត្រូវគិតឆាប់
កុំណាចាប់ ចាប់ប្រព្រឹត្ដ មិត្តកុំណា។

ទំនើងពេក ពេកនៅស្ទាវ រាវទំនើង
គិតថាថ្កើង ថ្កើងឬអី ថៃ្លគិតថា
សី្ដហាចេញ ចេញពេលពោល គោលស្ដីហា
ពិបាកស្ដារ ស្ដារពាក្យពេជន៍ លេចពិបាក។

គប្បីយល់ យល់កុំធ្លាក់ ជាក់គប្បី
ប្រាសចាកអ្វី អ្វីមិនត្រូវ សូវប្រាសចាក
តោកយ៉ាកពិត ពិតវេទនា គ្រាតោកយ៉ាក
សូមកុំសាក សាកនាំគ្រោះ ទោះសូមកុំ។

ភ្នំពេញថ្ងៃទី ២០​ សីហា ២០១២
ម៉ោង ២៣:៣៤ យប់


No comments:

Post a Comment