Wednesday, August 22, 2012

កំណាព្យ: ស្នេហ៍ច័ន្ទ



ច័ន្ទអើយ អើយច័ន្ទ ច័ន្ទរះឆ្ងាយ
ឆោមឆាយ​​ ឆាយឆោម​ ឆោមនឹកគិត
ដល់បង បងដល់ ដល់ព្រោះនឹក
លា្ងចព្រឹក ព្រឹកល្ងាច ល្ងាចយប់ថ្ងៃ។

បងអើយ អើយបង បងចាំទេ
មាសមេ មេមាស មាសនួនស្រី
កើយទ្រូង ទ្រូងកើយ កើយទ្រូងថ្លៃ
ហេតុអ្វី អ្វីហេតុ ហេតុអោយឃ្លាត។

ច័ន្ទឆ្ងាយ ឆ្ងាច័ន្ទ ច័ន្ទឯកា
ភ្លឺថ្លា ថ្លាភ្លឺ ភ្លឺឥតញាតិ
គ្មានមួយ មួយគ្មាន គ្មានហាក់ឆ្លៀត
បាត់ទៀត ទៀតបាត់ បាត់តារា។

និពន្ធដោយ អូន​ លាងហេង





No comments:

Post a Comment